Login to mail
សំណួរចំលើយ 2016-12-13T13:53:39+00:00
ការទំនាក់ទំនងជាមួយសហភាពប្រៃសណីយ៍សកល 2016-12-07T17:10:50+00:00

ការទំនាក់ទំនងជាមួយសហភាពប្រៃសណីយ៍សកល (UPU)


 

បណ្តាប្រៃសណីយ៍របស់ប្រទេសជាសមាជិកសហភាពប្រៃសណីយ៍សកល អាចធ្វើការទំនាក់ទំនងរវាងប្រទេសជាសមាជិកលើពិភពលោកទាំងអស់ដោយផ្ទាល់ក្នុងការធ្វើអាជីវកម្មប្រៃសណីយ៍អន្តរជាតិ។ ចំពោះប្រការខ្លះការទំនាក់ទំនងចាំបាច់ត្រូវធ្វើដោយឆ្លងកាត់តាមរយៈការិយាល័យអន្តរជាតិនៃសហភាពប្រៃសណីយ៍សកល៖

១-ការផ្សព្វផ្សាយពីតម្រូវការក្នុងប្រទេសរបស់ខ្លួនលើសេវាប្រៃសណីយ៍។

២-ការផ្សព្វផ្សាយពីវត្ថុហាមឃាត់ចេញ និងចូលប្រទេសខ្លួន។

៣-អត្រាប្តូរប្រាក់របស់ប្រទេសខ្លួនទៅនិងប្រាក់និមិត្តរូប DTS។

រាល់បណ្តាឯកសារត្រូវផ្ញើទៅការិយាល័យអន្តរជាតិឲ្យបានមុនបីខែនៃដំណាច់ឆ្នាំនីមួយៗ ឬពេលវេលាដែលខ្លួនចង់បាន។ ការិយាល័យអន្តរជាតិត្រូវធ្វើសារាចរ លិខិតសារាចរ ឬបណ្តាសេចក្តីណែនាំផ្សេងៗផ្សព្វផ្សាយទៅគ្រប់បណ្តាប្រទេសជាសមាជិក។

ការរក្សាឯកសារ 2016-12-07T17:10:52+00:00

ការរក្សាឯកសារ


 

រាល់បណ្តាឯកសារទាក់ទងនិងអាជីវកម្មប្រៃសណីយ៍ក្នុងនិងក្រៅប្រទេស ត្រូវបានរក្សាទុកយ៉ាងខ្ជាប់ខ្ជូន ជៀសវាងខូចខាត បាត់បង់ និងត្រូវរក្សាទុកទៅតាមកាលវេលាដូចខាងក្រោម៖

១-ឯកសារក្នុងប្រទេស

១-១ ឯកសារពាក់ព័ន្ធនិងជំនាញបច្ចេកទេស រយៈពេល១៨ខែ។

២-ឯកសារពាក់ព័ន្ធនិងបញ្ជីការគណនេយ្យប្រៃសណីយ៍ រក្សាទុកក្នុងរយៈពេល២ឆ្នាំ។ ក្នុងករណីបញ្ជីការជាប់បំណុលត្រូវរក្សាទុកគ្មានកាលកំណត់។

អាស័យដ្ឋានទូរលេខសំរាប់ប្រទេសនីមួយៗ 2016-12-07T17:10:53+00:00

អាស័យដ្ឋានទូរលេខសំរាប់ប្រទេសនីមួយៗ


 

ក្រៅពីការទំនាក់ទំនងតាមរយៈបញ្ញើប្រៃសណីយ៍ ប្រទេសជាសមាជិកទាំងអស់អាចទំនាក់ទំនងតាមផ្លូវទូរគមនាគមន៍ដោយពុំគិតថ្លៃ ប៉ុន្តែចាំបាច់ត្រូវដាក់អាស័យដ្ឋានទូរលេខឲ្យបានច្បាស់ដូចខាងក្រោមនេះ៖

១- Postgen        : សម្រាប់ទូរលេខដែលទាក់ទងនិងទីចាត់ការកណ្តាលរបស់ប្រៃសណីយ៍នៃប្រទេសនីមួយៗ។

២- Postbur        : សម្រាប់ទូរលេខដែលទាក់ទងនិងការិយាល័យប្រៃសណីយ៍នីមួយៗ។

៣- Postex         : សម្រាប់ទូរលេខដែលទាក់ទងនិងការិយាល័យប្តូរបញ្ញើអន្តរជាតិ។

៤- UPU Berne  : សម្រាប់ទាក់ទងនិងការិយាល័យអន្តរជាតិនៃសហភាពប្រៃសណីយ៍សកល។

គណៈកម្មការវិនិច្ឆ័យលើបញ្ញើសំណល់ 2016-12-07T17:10:54+00:00

គណៈកម្មការវិនិច្ឆ័យលើបញ្ញើសំណល់


 

១-រាល់បញ្ញើសំណល់ដែលទទួលបានពីគ្រប់មន្ទី ប.ទ ខេត្ត-ក្រុង ទូទាំងប្រទេសត្រូវប្រមូលផ្តុំទុកទៅតាមប្រភេទនិងរយៈពេលកំណត់ដូចខាងក្រោម៖

១-១ សារព័ត៌មាន ប្រៃសណីយ៍ប័ត្រ កលិកប័ត្រគ្មានតម្លៃ ត្រូវបំផ្លាញចោលភ្លាម។

១-២ លិខិត សៀវភៅ រក្សាទុករយៈពេលបីខែ។

១-៣ វត្ថុមានតម្លៃ និងអនុសិដ្ឋ រក្សាទុកមួយឆ្នាំ។

២-ក្រសូងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវបង្កើតគណកម្មការសម្រាប់ពិនិត្យ វិនិច្ឆ័យ ដែលមានសមាសភាពមាន៖

២-១ ប្រធាននាយកដ្ឋានប្រៃសណីយ៍  ជាប្រធាន

២-២ តំណាងក្រសួងហិរញ្ញវត្ថុ           ជាអនុប្រធាន

២-៣ តំណាងអធិការកិច្ចក្រសួងប្រៃសណីយ៍    ជាសមាជិក

២-៤ មន្រ្តីផ្នែកបញ្ញើសំណល់            ជាលេខា

៣-គណកម្មការមានភារកិច្ចដូចតទៅ៖

៣-១ កត់ត្រាវត្ថុមានតម្លៃដើម្បីប្រកាសឡៃឡុង

៣-២ បំផ្លាញចោលចំពោះវត្ថុគ្មានតម្លៃ ឬហួសកាលកំណត់

៣-៣ បើកប្រាក់របស់អាណត្តិប្រៃសណីយ៍ និងប្រាក់ដែលលក់ឡៃឡុងបញ្ចូលក្នុងថវិកាក្រសួង។

បញ្ញើសំណល់ (Rebut) 2016-12-07T17:10:55+00:00

បញ្ញើសំណល់ (Rebut)


 

បញ្ញើគញរប់ប្រភេទសដែលចែកឲ្យអ្នកទទួលពុំបាន ហើយពុំអាចផ្ញើត្រឡប់ទៅអ្នកផ្ញើវិញបានដោយប្រការណាមួយត្រូវចាត់ទុកជាបញ្ញើសំណល់។ លក្ខណៈមិនគ្រប់គ្រាន់នេះមានដូចខាងក្រោម៖

  1. គ្មានអាស័យដ្ឋានអ្នកផ្ញើ។
  2. ពុំអាចរកអាស័យដ្ឋានអ្នកផ្ញើឃើញ។
  3. គ្មានអាស័យដ្ឋានអ្នកផ្ញើ និងគ្មានសញ្ញាសំគាល់ ឬត្រាថ្ងៃ ខែរបស់ប្រទេសផ្ញើ (បញ្ញើអន្តរជាតិ)។
  4. ភណ្ឌិកាដែលគ្មានសំណូមពរឲ្យបញ្ជូនត្រឡប់ ឬឲ្យបោះបង់ចោលក្នុងករណីចែកមិនបាន។
  5. អន្តរវត្ថុលាយលំដែលពុំអាចរកអាស័យដ្ឋានរបស់អ្នកផ្ញើ ឬអ្នកទទួលឃើញ។
  6. ចំពោះអាណត្តិដែលពុំអាចបើកឲ្យអ្នកទទួលបាន និងពុំអាចសងប្រាក់ទៅអ្នកផ្ញើវិញក្នុងរយៈពេលមួយឆ្នាំ។ នៅការិយាល័យដែលមានបញ្ញើសំណល់ត្រូវប្រមូលផ្តុំបញ្ជូនមកផ្នែកគ្រប់គ្រងបញ្ញើសំណល់ (Service des rebuts) នៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ការបញ្ជូនត្រឡប់ 2016-12-07T17:10:57+00:00

ការបញ្ជូនត្រឡប់


 

រាល់បញ្ញើទាំងឡាយដែលចេកពុំបានដូចមានរៀបរាប់ក្នុងមាត្រា ១២៩-១៣០ ត្រូវបានបញ្ជូនត្រឡប់ទៅឲ្យការិយាល័យដើមវិញ។ របៀបបញ្ជូនត្រូវបានអនុវត្តដូចខាងក្រោមនេះ៖

១-ប្រភេទបញ្ញើប្រៃសណីយ៍ត្រូវបានបញ្ជូនត្រឡប់ (ទោះគ្មានសំណូមពរពីអ្នកផ្ញើក៏ដោយ) តាមផ្ទៃរាប។ ដោយឡែកចំពោះកលិកប័ត្រ ក្នុងករណីយល់ឃើញថាគ្មានសារៈសំខាន់អាចមិនបញ្ជូនទៅការិយាល័យដើមវិញ។

២-ចំពោះបញ្ញើអនុសិដ្ឋ៖ ទោះជាគ្មានអាស័យដ្ឋានអ្នកផ្ញើក៏ដោយ ចាំបាច់ត្រូវបញ្ជូនត្រឡប់ទៅការិយាល័យដើមវិញ។

៣-ចំពោះប្រៃសណីយ៍ភ័ណ្ឌ៖ អាស្រ័យទៅលើសំណូមពររបស់អ្នកផ្ញើ ឬអ្នកទទួល អាចបញ្ជូនត្រឡប់តាមផ្ទៃរាប ឬតាមអាកាសយាន។ ក្នុងករណីនៅជាប់ពន្ធណាមួយនៅលើភណ្ឌិកាត្រូវបិទស្លាក CP77 និងជ្រើសរើសមូលហេតុនៃការបញ្ជូនត្រឡប់។

៤-បញ្ញើឆាប់រហ័ស EMS និងអាណត្តិ៖ ត្រូវបានអនុវត្តដូចបញ្ញើអនុសិដ្ឋដែរ ប៉ុន្តែត្រូវបានបញ្ជូនទៅតាមផ្លូវបញ្ញើឆាប់រហ័ស។

៥-នៅលើបញ្ញើត្រូវឆូតអាស័យដ្ឋានអ្នកទទួល រួចបោះត្រាឬសរសេរ (បញ្ជូនទៅអ្នកផ្ញើវិញ) (Retour à ľenvoyeur) និងបិទស្លាក CN15។

ការបញ្ជូនបណ្តឹងតវ៉ា 2016-12-07T17:10:58+00:00

ការបញ្ជូនបណ្តឹងតវ៉ា


រាល់បណ្តឹងដែលបានទទួលពីអតិថិជនការិយាល័យបញ្ជរត្រូវបញ្ជូនទៅការិយាល័យពាក់ព័ន្ធខាងក្រោម៖

១-ចំពោះបញ្ញើក្នុងប្រទេស៖ ត្រូវបញ្ជូនទៅផ្នែកបញ្ជូនសារដើម្បីកត់ត្រាពីជើងបញ្ញើដេលបានបញ្ជូនបញ្ញើនោះ រួចផ្ញើដោយផ្ទាល់ (ក្នុងករណីបញ្ញើផ្ទាល់) ឬផ្ញើទៅការិយាល័យឆ្លងកាត់នានា (ក្នុងករណីបញ្ញើឆ្លងកាត់)។

២-ចំពោះបញ្ញើអន្តរជាតិ៖ គំរូ CN08 ឬ MP4 ត្រូវតែបញ្ជូនឆ្លងកាត់ការិយាល័យប្តូរបញ្ញើអន្តរជាតិ ដើម្បីចុះពីជើងបញ្ញើរួចបញ្ជូនទៅការិយាល័យអន្តរជាតិនៃប្រទេសទទួល (ក្នុងករណីបញ្ញើផ្ទាល់) ឬទៅការិយាល័យឆ្លងកាត់នានា (ក្នុងករណីបញ្ញើឆ្លងកាត់ដោយចំហ)។

៣-ការិយាល័យទទួលត្រូវបំពេញពីថ្ងៃ ខែ ដែលចេកបាន ឬពីមូលហេតុផ្សេងៗដែលចែកមិនបាន ផ្ញើឲ្យការិយាល័យដើមវិញ។ ក្នុងករណីចែកមិនបានដែលជាកំហុសរបស់ប្រទេសទទួល ការអនុវត្តនិងមានចែងលំអិតក្នុងមាត្រា ១៧៣។

ការបញ្ជូនពាក្យសុំកែប្រែអាស័យដ្ឋាន 2016-12-07T17:10:59+00:00

ការបញ្ជូនពាក្យសុំកែប្រែអាស័យដ្ឋាន


ពាក្យសុំកែប្រែអាស័យដ្ឋានដែលបានបំពេញលើគំរូ CN17 ឬ MP4 ត្រូវបានច្រកក្នុងស្រោមបញ្ជូនតាមផ្លូវបញ្ញើយ៉ាងឆាប់បំផុតទៅកាន់ការិយាល័យទទួល។ ការិយាល័យទទួលត្រូវកែប្រែទៅតាមសំណូមពរនៅពេលបញ្ញើពុំទាន់បានចែក ឬពុំទាន់បើកប្រាក់។ ក្នុងករណីពាក្យសុំបញ្ជូនតាមទូរគមនាគមន៍ ចាំបាច់ CN17 និង MP4 ត្រូវបញ្ជូនតាមក្រោយ (ផ្លូវបញ្ញើ)។

ការធ្វើគណនីលើសំណល់បាត់បង់ 2016-12-07T17:11:00+00:00

ការធ្វើគណនីលើសំណល់បាត់បង់


រាល់បញ្ញើប្រៃសណីយ៍ ប្រៃសណីយ៍ភ័ណ្ឌ និង EMS ត្រូវបានធានានិងការពារព្រមទាំងសងលើការខូចខាត ឬការបាត់បង់ដូចមានចែងក្នុងតារាងពន្ធអាករប្រៃសណីយ៍។ ក្រោយពេលស្រាវជ្រាវលើគំរូ CN08 ឃើញថាការបាត់បង់ស្ថិតលើបន្ទុករបស់ប្រទេសណាមួយ ប្រៃសណីយ៍ប្រទេសនោះត្រូវចុះលំអិតយល់ព្រមសងក្នុងផ្នែកចុងកញ្ចប់នៃ CN08។ យោងលេខយល់ព្រមសងក្នុង CN08 ប្រៃសណីយ៍ម្ចាស់បញ្ញើត្រូវបំពេញចូលក្នុងគំរូ CN48។ បន្ទាប់ពីការយល់ព្រមលើ CN48 ត្រូវបំពេញចូលក្នុង CN51 ឬ CP75។

ការបញ្ជូនបន្ត 2016-12-07T17:11:01+00:00

ការបញ្ជូនបន្ត


រាល់បញ្ញើដែលអាចបញ្ជូនបន្តបានត្រូវស្ថិតនៅក្នុងករណីដូចខាងក្រោមៈ

  1. អ្នកទទួលផ្លាស់អាស័យដ្ឋានតែបានប្រកាសប្រាប់ឲ្យការិយាល័យប្រៃសណីយ៍ដឹង ឬក៏គ្មានឲ្យដំណឹងប៉ុន្តែកត្តាបានដឹងអាស័យដ្ឋានថ្មី។
  2. ផ្ញើខុសទិសដៅ។
  3. អាស័យដ្ឋានខុស។
  4. អ្នកផ្ញើ ឬអ្នកទទួលសំណូមពរ។
  5. រាល់លិខិតនិងប្រៃសណីយ៍ប័ត្រ ដែលអ្នកទទួលបានផ្លាស់អាស័យដ្ឋានទៅនៅក្រៅប្រទេស ត្រូវបញ្ជូនបន្តដោយគិតអាករបន្ថែមហើយបោះត្រា T (ក្នុងករណីដែលអ្នកទទួលសំណូមពរ)។
  6. ក្នុងករណីដែលលិខិតត្រូវផ្ញើឲ្យអ្នកទទួល (អ្នកផ្ញើនិងអ្នកទទួលនៅក្នុងប្រទេសតែមួយ) តែអ្នកទទួលចេញទៅក្រៅប្រទេស លិខិតនេះមិនអាចបញ្ជូនបន្តបានទេ។
  7. ដោយឡែកចំពោះប្រៃសណីយ៍ភ័ណ្ឌ ទាំងការបញ្ជូនបន្តនៅក្នុងប្រទេស និងក្រៅប្រទេស អ្នកផ្ញើឬអ្នកទទួលដែលមានសំណូមពរឲ្យបញ្ជូនបន្ត រាល់អាករដែលជាប់ពាក់ព័ន្ធ អ្នកផ្ញើសំណូមពរត្រូវបង់ជាដាច់ខាត។
  8. បញ្ញើឆាប់រហ័ស៖ ការបញ្ជូនបន្តចំពោះលិខិតគឺមិនត្រូវបានគិតអាករឡើយ ដោយឡែកចំពោះកញ្ចប់ត្រូវគិតអាករដឹកជញ្ជូន។
  9. អាណត្តិ៖ បញ្ជូនបន្តត្រូវបានអនុវត្តដូចមានចែងក្នុងបញ្ញើប្រៃសណីយ៍ដែរ ដោយឡែកចំពោះការបញ្ជូនបន្តមិនត្រូវបង់ពន្ធអាករទេ ហើយអាចបញ្ជូនបានតែចំពោះការិយាល័យប្រៃសណីយ៍ណាដែលមានបើកអាណត្តិ។
  10. រាល់ការបញ្ជូនបន្តជាលិខិតប្រៃសណីយ៍ប័ត្រ៖ ត្រូវច្រកចូលក្នុងស្រោម CN14 ដោយចំហរ។
រយៈពេលរក្សាទុក 2016-12-07T17:11:02+00:00

រយៈពេលរក្សាទុក


 

រាល់បញ្ញើគ្រប់ប្រភេទដែលចែកពុំបានដូចបានរៀបរាប់ក្នុងមាត្រា ១២៩ ត្រូវបានរក្សាទុកទៅតាមពេលវេលាដូចខាងក្រោមនេះ៖

  1. បញ្ញើធម្មតារយៈពេល ៣០ថ្ងៃ។
  2. បញ្ញើអនុសិដ្ឋ ប្រៃសណីយ៍តំកល់ទុក និងអាណត្តិរយៈពេល ៦០ថ្ងៃ។
  3. បញ្ញើ EMS រយៈពេល ១៤ថ្ងៃ។
  4. បញ្ញើដែលអ្នកទទួលបដិសេធពុំព្រមទទួលរយៈពេល ២៤ ម៉ោង។
  5. បញ្ញើអ្នកទទួលស្លាប់គ្មានអ្នកស្នងរយៈពេល ៤៨ ម៉ោង។
  6. ចំពោះបញ្ញើប្រៃសណីយ៍ភ័ណ្ឌ៖ ក្នុងករណីមានសំណូមពររបស់អ្នកផ្ញើ រាល់ការបញ្ជូនត្រឡប់ទៅវិញត្រូវបានអនុវត្តទៅតាមសំណូមពរ ជាទូទៅប្រៃសណីយ៍ភ័ណ្ឌ ត្រូវបានរក្សាទុករយៈពេល ២ខែដូចបញ្ញើអនុសិដ្ឋដែរ។
បែបបទអនុវត្តក្នុងការចែកនិងករណីចែកមិនបាន 2016-12-07T17:11:04+00:00

បែបបទអនុវត្តក្នុងការចែកនិងករណីចែកមិនបាន


 

ជាទូទៅក្នុងករណីអ្នកទួលអវត្តមាន បញ្ញើប្រៃសណីយ៍គ្រប់ប្រភេទយកទៅចែកបានចំនួនបីដង។ នៅរាល់ពេលដែលយកទៅចែកត្រូវកត់ត្រានូវមូលហេតុដែលចែកមិនបានហើយចុះថ្ងៃ ខែលើបញ្ញើ។ លើកទីបីដែលនៅតែចែកពុំបានកត្តាត្រូវទុកលិខិតអញ្ជើញនៅអាស័យដ្ឋានអ្នកទទួលដើម្បីឲ្យមកបើកផ្ទាល់នៅបញ្ជរប្រៃសណីយ៍។ ដោយឡែកក្នុងករណីដឹងច្បាស់ថាអ្នកទទួលផ្លាស់ប្តូរអាស័យដ្ឋានដោយគ្មានជូនដំណឹង ឬអ្នកទទួលស្លាប់គ្មានអ្នកស្នង ឬក៏អ្នកទទួលបដិសេធ ការចែកអនុវត្តតែមួយលើក ហើយកត់ត្រាពីមូលហេតុ រួចបញ្ជូនមកការិយលា័យប្រៃសណីយ៍វិញ។ ករណីចែកមិនបានមានដូចខាងក្រោមនេះ៖

  1. អាស័យដ្ឋានមិនគ្រប់គ្រាន់ គ្មានលេខផ្ទះ គ្មានឈ្មោះផ្លូវ។
  2. ឈ្មោះជាន់គ្នា។
  3. គ្មានអ្នកស្គាល់។
  4. ចាកចេញដោយគ្មានទុកអាស័យដ្ឋានថ្មី។
  5. អ្នកទទួលអនិច្ចកម្មគ្មានអ្នកស្នង។
  6. អ្នកទទួលបដិសេធ ។ល។

នៅលើបញ្ញើត្រូវវាយត្រា ឬបិទស្លាក CN15 និងខ្វែងពីចំនុចដែលចែកពុំបាន។

ការចែកបញ្ញើគ្រប់ប្រភេទចំពោះអ្នកទទួលសិទ្ធិ 2016-12-07T17:11:08+00:00

បញ្ញើអនុសិដ្ឋ បញ្ញើឆាប់រហ័ស អាណត្តិ ប្រៃសណីយ៍ភ័ណ្ឌ កញ្ចប់ធម្មតា នៅពេលដែលអ្នកទទួលជាប់ភារកិច្ចឬមានជម្ងឺមិនអាចមកបើកបាន ត្រូវធ្វើលិខិតប្រគល់សិទ្ធិជូនអ្នកផ្សេងមកបើកជំនួស។ លិខិតប្រគល់សិទ្ធិត្រូវមានការបញ្ជាក់ពីរដ្ឋអំណាចមូលដ្ឋាន ឬអង្គភាពដែលសាមីខ្លួនរស់នៅ។ ភ្នាក់ងារប្រៃសណីយ៍ត្រូវភ្ជាប់លិខិតផ្ទេរសិទ្ធិនេះជាមួយលិខិតអញ្ជើញនិងកត់ត្រាឲ្យបានច្បាស់លាស់ក្នុងបញ្ជីប្រគល់បញ្ញើ ព្រមទាំងឲ្យអ្នកទទួលចុះហត្ថលេខា។

ការចែកនៅបញ្ជរ 2016-12-07T17:11:10+00:00

រាល់បញ្ញើគ្រប់ប្រភេទដែលស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ភ្នាក់ងារគយ អាណត្តិបើកប្រាក់ ភ្នាក់ងារប្រៃសណីយ៍ត្រូវធ្វើលិខិតអញ្ជើញប្រគល់ជូនកត្តាយកចែកដល់លំនៅដ្ឋានអ្នកទទួល ដើម្បីមកបើកបញ្ញើផ្ទាល់នៅបញ្ជរពាក់ព័ន្ធ។ ចំពោះគំរូលិខិតអញ្ជើញត្រូវបំពេញដូចខាងក្រោមនេះ៖

  1. ចំពោះបញ្ញើធម្មតា៖ ត្រូវប្រើ H21។
  2. ចំពោះបញ្ញើអនុសិដ្ឋ៖ ត្រូវប្រើ G15។
  3. ចំពោះបញ្ញើប្រៃសណីយ៍ភ័ណ្ឌ៖ ត្រូវប្រើ F7។
  4. ចំពោះបញ្ញើ EMS៖ ត្រូវប្រើ F9។
  5. ចំពោះបញ្ញើអាណត្តិប្រៃសណីយ៍៖ ត្រូវប្រើ MP41 (N29)។
ការចែកបញ្ញើតាមរយៈកត្តាប្រៃសណីយ៍និងទូរគមនាគមន៍ 2016-12-07T17:11:11+00:00

ក្រៅពីបញ្ញើដូចបានរៀបរាប់ក្នុងមាត្រា ១២៣ ១២៤ ១២៥ ត្រូវបានប្រគល់ជូនកត្តាប្រៃសណីយ៍យកទៅចែកតាមអាស័យដ្ឋានមានកត់ត្រាលើបញ្ញើនីមួយៗ។

១-បញ្ញើធម្មតា៖ កត្តាអាចប្រគល់ជូនជនណាម្នាក់ទៅតាមអាស័យដ្ឋានដូចមានក្នុងបញ្ញើ។ ក្នុងករណីម្នាស់ផ្ទះមិននៅកត្តាអាចដាក់បញ្ញើក្នុងប្រអប់សំបុត្រ ឬបោះចូលក្នុងលំនៅដ្ឋាន (បើសិនជាអាច)។

២-ចំពោះបញ្ញើអនុសិដ្ឋ៖ ត្រូវកត់ត្រាលំអិតលេខបញ្ញើនិងអាស័យដ្ឋានក្នុងសៀវភៅ G13 ប្រគល់ឲ្យយកទៅចែកលំនៅដ្ឋានអ្នកទទួល។ នៅពេលប្រគល់កត្តាពិនិត្យឈ្នោះនិងអាស័យដ្ឋានអ្នកទទួលឲ្យបានត្រឹមត្រូវជាមួយនឹងប័ណ្ណសំគាល់ខ្លួន បើត្រឹមត្រូវហើយចុះចូលក្នុងសៀវភៅប្រគល់ G13 រួចឲ្យអ្នកទទួលចុះហត្ថលេខាទទួល។ ចំពោះបញ្ញើអនុសិដ្ឋដែលប្រើសេវាពិសេសចែកផ្ទាល់ដៃ (MP) ត្រូវបានប្រគល់ផ្ទាល់ចំឈ្មោះអ្នកទទួល។ ក្នុងករណីមានផលប័ត្រដូចជូនដំណឹង កត្តាត្រូវឲ្យអ្នកទទួលចុះហត្ថលេខាទទួលបញ្ជាក់ពីពេលវេលានៅលើ CN07 រួចហែកយក CN07 បោះត្រាថ្ងៃ ខែ បញ្ជូនទៅអ្នកផ្ញើវិញ។

៣-ការចែកបញ្ញើចេកពិសេស (EXPRESES)៖ បញ្ញើចែកពិសេសត្រូវបានចេកដោយកត្តាពិសេស ក្នុងករណីដែលបញ្ញើមកដលើខុសពេលចេញចែកនៃកត្តាប្រៃសណីយ៍។ ការចែកពីសេសនេះអនុវត្តតែក្នុងរង្វង់ចែករបស់មន្ទីរប្រៃសណីយ៍នីមួយៗ ហើយតម្លៃពិសេសតែមួយលើក (ក្នុងករណីចែកមិនបាន)។ ក្នុងករណីសុំចែកពិសេសជាសំណូមពររបស់អ្នកទទួល កត្តាត្រូវបិទបន្ថែមនូវតម្លៃពិសេសដោយតែមប្រិ៍ប្រៃសណីយ៍ដូចបានកំណត់ក្នុងតារាងពន្ធអាករហើយទារប្រាក់ពីអ្នកទទួល។

៤-ការចែកបញ្ញើឆាប់រហ័ស (EMS)៖ បញ្ញើឆាប់រហ័សត្រូវបានអនុវត្តចែកដោយកត្តាពិសេសដែលប្រចាំការសម្រាប់តែចែកបញ្ញើនេះ។ ការចុះបញ្ជីត្រូវអនុវត្តដូចបញ្ញើអនុសិដ្ឋ ដោយឡែកអ្នកទទួលត្រូវចុះហត្ថលេខាបន្ថែមលើស្លាកអាស័យដ្ឋាន E1។ កត្តាត្រូវប្រគល់ស្លាកអាស័យដ្ឋានដែលមានចុះហត្ថលេខាឲ្យការិយាល័យជំនាញដើម្បីផ្ញើទៅការិយាល័យដើមវិញ។

៥-ការចែកបញ្ញើខ្វះអាករ៖ រាល់បញ្ញើខ្វះអាករដែលមានវាយត្រា T នៅលើបញ្ញើនីមួយៗគឺត្រូវចេកឲ្យអ្នកទទួលនៅក្រោយពេលដែលគេបានបង់អាករដែលខ្វះគ្រប់ចំនួនហើយ។ កត្តាត្រូវចុះហត្ថលេខានូវចំនួនទឹកប្រាក់សរុបនៅលើ H20 ស្របពេលនោះចុះចូល H19 ដើម្បីទូទាត់នៅពេលត្រឡប់មកវិញជាមួយនិងការិយាល័យពាកព័ន្ធ។ ក្នុងករណីមានតែមប្រិ៍ពិន័យអាករដែលខ្វះត្រូវបិទតែមប្រិ៍នោះ និងបោះត្រាថ្ងៃ ខែ ឬគូសសំលាប់តេមប្រិ៍ចោល។

បណ្តឹងតវ៉ា 2016-12-07T17:11:12+00:00

អ្នកផ្ញើ ឬអ្នកទទួលបញ្ញើគ្រប់ប្រភេទ មានសិទ្ធិសុំធ្វើពាក្យបណ្តឹងតវ៉ា ក្នុងករណីដែលបញ្ញើបាត់បង់ យឺតយ៉ាវ ឬពុំទាន់បាន ចែកដោយប្រការផ្សេងៗក្នុងរយៈពេល១ឆ្នាំគិតពីថ្ងៃផ្ញើ។ អ្នកផ្ញើឬអ្នកទទួលអាចបង្ហាញ G32-2 នៅប្រៃសណីយ៍ណាមួយ ហើយបំពេញលើគំរូ CN08។ ចំពោះតម្លៃត្រូវបានកំណត់ក្នុងតារាងពន្ធអាករ អនុលោមទៅតាមអ្នកសុំ (តាមផ្លូវប្រៃសណីយ៍ ឬផ្លូវ ទូរគមនាគមន៍)។
ចំពោះបញ្ញើអនុសិដ្ឋ ឬមាន AR ត្រូវអនុវត្តទៅតាមមាត្រា ១៧។ ចំពោះបញ្ញើឆ្លងកាត់ដោយចំហរ ប្រៃសណីយ៍ឆ្លងកាត់ ត្រូវបំពេញលើគំរូ CN21 ផ្ញើទៅអោយប្រៃសណីយ៍ដើម រួចបញ្ជូនគំរូ CN08 ទៅប្រៃសណីយ៍ទទួល។ នៅពេលទទួលបាន CN08 ការិយាល័យទទួលត្រូវបំពេញចូល CN18 យកអោយអ្នកទទួលចុះហត្ថលេខារួចផ្ញើត្រឡប់ទៅការិយាល័យដើមវិញ។

បទបញ្ញត្តិពិសេសទាក់ទងនិងការទទួលបញ្ញើប្រៃសណីយ៍ 2016-12-07T17:11:13+00:00

គ្មានមន្ទីរប្រៃសណីយ៍ណាមួយ នៅក្នុងប្រទេសឬក៏ប្រទេសជាសមាជិកសហភាពប្រៃសណីយ៍សកល ដែលមិនព្រមទទួលបញ្ញើ ក៏ដូចជាការចែកបញ្ញើទៅអោយអ្នកទទួល ទោះបីជាអ្នកផ្ញើនោះជាជាតិសាសន៍អ្វីក៏ដោយ ដេលបានរស់នៅលើទឹកដី ដែលអ្នក ផ្ញើស្នាក់នៅ ឬ ស្នាក់នៅបណ្តោះអាសន្ន។ លើកលែងតែច្បាប់នៃប្រទេសទទួលហាមឃាត់​ និងអន្តរវត្ថុចែងក្នុងមាត្រា        ២៣។

បញ្ញើដែលមិនត្រូវទទួលផ្ញើ-វត្ថុហាមឃាត់

១-គ្រប់បញ្ញើទាំងឡាយណាដែលខុសពីលក្ខខ័ណ្ឌដូចបានកំណត់ក្នុងមាត្រា ៩ និង ១០ មិនអាចទទួលផ្ញើបានទេ។

២-គ្រប់បញ្ញើទាំងឡាយ​ មិនអាចដាក់អន្តរវត្ថុដូចជា ក្រដាស់ប្រាក់ ប័ណ្ណធនាគារ ឬក៏អន្តរវត្ថុមានតំលៃ មូលបទានប័ត្រធ្វើ​ដំណើរ ផ្លាទីន មាស ប្រាក់ ត្បូង គ្រឿងអលង្ការ ត្បូងថ្មមានតំលៃ។ លើកលែងតែផ្ញើជាសេវាប្រកាសតំលៃ (ក្នុងករណី ដែលអាចទទួលសេវាប្រកាសតំលៃបាន) លុះត្រាតែមានការអនុញ្ញាតពីក្រសួងជាមុនសិន និងមានការព្រមព្រៀងពីប្រទេសទទួល។

៣-បណ្តាកលិកប័ត្រ កញ្ចប់តូច ឬ ភណ្ឌិកា មិនអាចភ្ជាប់ជាមួយនូវលិខិតទាក់ទងនិងព័ត៌មានរបស់បុគ្គលទេ។

៤-វត្ថុហាមឃាត់ដែលមិនអនុញ្ញាតអោយដាក់ក្នុងបញ្ញើប្រៃសណីយ៍មានដូចខាងក្រោមៈ

៤-១ គ្រឿងញៀនគ្រប់ប្រភេទ ឬថ្នាំដែលមានជាតិញៀន

៤-២ គ្រឿងផ្ទុះ គ្រឿងងាយឆេះ ឬបណ្តាគ្រឿងមានគ្រោះថ្នាក់ដទៃទៀត ធាតុវិទ្យុសកម្មនិងសារធាតុដែលនាំអោយឆាប់ ស្អុយរលួយដែលងាយអោយអន្តរាយដល់អន្តរវត្ថុដទៃ។

៤-៣ វត្ថុដែលមានភាពអាសអាភាពដែលប៉ះពាល់ដល់សីលធម៌សង្គម។

៤-៤ វត្ថុដែលប្រទេសទទួលហាមឃាត់។

៥-គ្រប់បណ្តាសត្វមានជីវិតទាំងអស់ត្រូវហាមឃាត់ លើកលែងតែ ឃ្មុំ ដង្កូវនាង ឈ្លើងនៅរស់ និងបណ្តាអតិសុខុមប្រាណ ដែលត្រូវបានត្រួតពិនិត្យនិងអនុញ្ញាតដោយក្រសួងមានសមត្ថកិច្ច ហើយត្រូវផ្ញើជាបញ្ញើប្រកាសតំលៃ។

៦-រាល់បញ្ញើដូចមានចែងក្នុងប្រការ ៤.១  ៤.២  ៤.៣  ៤.៤ ពេលត្រួតពិនិត្យឃើញក្នុងពេលទទួល ត្រូវបានរឹមអូស និង ប្រគល់ជូនសមត្ថកិច្ចជំនាញ។ ប្រៃសណីយ៍ទទួល ត្រូវធ្វើកំណាត់ហេតុតាមគំរូ CN13 ផ្ញើទៅប្រៃសណីយ៍ដើម។

ដោយឡែកចំពោះអន្តរវត្ថុផ្សេងទៀត ដែលពុំមានចែងក្នុងប្រការខាងលើ ត្រូវប្រគល់ជូនអ្នកទទួល។

ការទទួលខុសត្រូវ 2016-12-07T17:11:14+00:00
  • ការទទួលខុសត្រូវរបស់មន្ទីរប្រៃសណីយ៍និងសំណង

ប្រៃសណីយ៍នីមួយៗមានភារកិច្ចទទួលខុសត្រូវចាប់តាំងពីការទទួល បញ្ជូន រហូតចែកដល់ដៃអ្នកទទួល។ ក្នុងរយៈពេលនេះ កំហុសទាំងឡាយ ដែលពាក់ព័ន្ធនិងករណីខាងក្រោម មន្ទីរប្រៃសណីយ៍ត្រូវតែចេញសងការខូចខាតដល់អ្នកផ្ញើ ឬអ្នកទទួលដូច មានចែងក្នុងតារាងពន្ធអាករដូចជាការធ្វើអោយបាត់បង់ ការលួចបាត់អន្តរវត្ថុទាំងអស់ចំពោះបញ្ញើអនុសិដ្ឋ និងប្រកាសតំលៃ។

  • ការមិនទទួលខុសត្រូវរបស់ប្រៃសណីយ៍

រាល់បញ្ញើប្រៃសណីយ៍ ដែលមានចែងក្នុងលក្ខខ័ណ្ឌខាងក្រោមនេះ មិនត្រូវបានទទួលខុសត្រូវចំពោះការខូចខាត ការបាក់បែក និង សំណងផ្សេងៗឡើយដូចជាៈ

  1. ក្នុងករណីប្រធានសក្កិ (Force majeure)
  2. បណ្តាអន្តរវត្ថុដែលពាក់ព័ន្ធនិងទំនិញហាមឃាត់ចែងក្នុងមាត្រា ២៣ ដោយអន្តរវត្ថុទាំងនោះត្រូវបានរឹបអូស ឬ បំផ្លាញចោល។
  3. ក្នុងករណីឃាត់ទុកដោយរងចាំការវិនិច្ឆ័យរបស់សមត្ថកិច្ចជំនាញ។
  4. ក្នុងករណីដែលអ្នកផ្ញើពុំបានធ្វើបណ្តឹងតវ៉ាក្នុងរយៈពេលកំណត់១ឆ្នាំចាប់ពីថ្ងៃទទួលផ្ញើ។
  • ការទទួលខុសត្រូវរបស់អ្នកផ្ញើ

អ្នកផ្ញើបញ្ញើប្រៃសណីយ៍ ត្រូវទទួលខុសត្រូវនូវរាល់ការខួចខាតបណ្តាលមកពីអន្តរវត្ថុរបស់ខ្លួនធ្វើអោយប្រលាក់ ឬខូចខាតដល់ បញ្ញើដទៃទៀតដូចមានចែងក្នុងមាត្រា ២៣។ ក្នុងករណីនេះដែរ ត្រូវបានលើកលែង បើកំហុសបណ្តាលមកពីប្រៃសណីយ៍ ឬការដឹកជញ្ជូន។

មានជំងឺអេដស៍ គ្មានការអភិវឌ្ឍន៍