Login to mail

ទាំងនេះជាសេវាកម្មដែលប្រៃសណីយ៍កម្ពុជាផ្តល់ជូន៖
១. បញ្ញើឆាប់រហ័ស (Express Mail Service or EMS): ជាសេវាដែលមានអទិភាពខ្ពស់បំផុត រាប់តាំងពីការទទួលបញ្ញើពីអតិថិជន ការបញ្ជូនចេញតាមទិសដៅប្រទេសទទួល រហូតដល់ការចែកដល់ដៃអតិថិជន។ ភាគច្រើន បញ្ញើទៅដល់ដៃអ្នកទទួលក្នុងរវាងពី ៣​ ទៅ​ ៥ ថ្ងៃ ហើយអាចទទួលឲ្យផ្ញើបានរហូតដល់ ២០ គីឡូក្រាម ឬ ៣០ គីឡូក្រាម អាស្រ័យទៅតាមប្រទេសទទួល។ ថ្លៃផ្ញើនៃសេវានេះ មាននៅក្នុងទំព័រតារាងតម្លៃ ឬសូមចុចត្រង់នេះ។
២. បញ្ញើប្រៃសណីយ៍ភ័ណ្ឌ (Pacel Post ឬ CP): ផ្តល់ជូននូវសេវា ២​ ប្រភេទ គឺ ប្រៃសណីយ៍ភ័ណ្ឌតាមអាកាសយាន (Air Parcel) និងប្រៃសណីយ៍ភ័ណ្ឌតាមផ្ទៃរាប (Surface Parcel)។ សេវាទាំងពីរប្រភេទនេះអាចទទួលបានរហូតដល់ទំងន់ ២០ ឬ ៣០ គីឡូក្រាម (អាស្រ័យលើប្រទេសទទួល)។
– សេវាប្រៃសណីយ៍ភ័ណ្ឌតាមអាកាសយាន (Air Parcel) ជាសេវាមាន ល្បឿនមធ្យម ប៉ុន្តែប្រើប្រាស់យន្តហោះជាមធ្យោបាយដឹកជញ្ជូន អាចដល់គោលដៅប្រទេសទទួលក្នុងរវាងពី ៤ថ្ងៃ ទៅ ១០ ថ្ងៃ។ លោក-អ្នកមានការសន្សំសំចៃមធ្យមប្រសិនប្រើប្រាស់សេវានេះ។ ថ្លៃផ្ញើនៃសេវានេះ មាននៅក្នុងទំព័រតារាងតម្លៃ ឬសូមចុចត្រង់នេះ។
– សេវាប្រៃសណីយ៍ភ័ណ្ឌតាមផ្ទៃរាប (Surface Parcel) ជាសេវាមានល្បឿនយឺត និងសន្សំសំចៃបំផុត ព្រោះប្រើរថយន្ត រួមជាមួយកប៉ាល់ទឹក អាចដល់គោលដៅប្រទេសទទួលក្នុងរវាងពី ១០ថ្ងៃ ទៅ ១៥ថ្ងៃ។ ថ្លៃផ្ញើនៃសេវានេះ មាននៅក្នុងទំព័រតារាងតម្លៃ ឬសូមចុចត្រង់នេះ។
៣. បញ្ញើធម្មតា (Normal Mail): ជាសេវាលិខិតឆ្លើយឆ្លងធម្មតា មិនមានលេខសំគាល់អ្វីនោះទេ ផ្ញើតាមអាកាសយាន ហើយអាចទៅដល់គោលដៅក្នុងរវាងពី ១០ថ្ងៃ ទៅ ១៥ថ្ងៃ។ បញ្ញើប្រភេទនេះ មានតម្លៃ​ (Tariff) ទាបបំផុត ប៉ុន្តែជាសេវាដែលមានប្រជាប្រិយភាពជាងគេនៅលើសកលលោក។ ថ្លៃផ្ញើនៃសេវានេះ មាននៅក្នុងទំព័រតារាងតម្លៃ ឬសូមចុចត្រង់នេះ។
៤. បញ្ញើអនុសិដ្ឋ (Rgistered Mail): ជាសេវាមានសុវត្ថិភាពបំផុតតាំងពីយូរយារណាស់មកហើយ ព្រោះវាមានចុះបញ្ជីនូវលេខសំគាល់បញ្ញើនីមួយៗ ហើយនៅពេលចែកដល់ដៃអ្នកទទួល​ អ្នកទទួលត្រូវចុះហត្ថលេខាទទួលជាចាំបាច់។ បញ្ញើប្រភេទនេះ អាចទទួលឲ្យផ្ញើបានរហូតដល់ទំងន់ ២ គីឡូក្រាម ហើយអាចទៅដល់គោលដៅក្នុងរវាងពី​ ៤ ទៅ ១០ថ្ងៃ អាស្រ័យលើប្រទេសឆ្ងាយ ឬជិត។ ចំណែកឯតម្លៃវិញ គឺលើសតម្លៃផ្ញើបញ្ញើធម្មតាតែ​ ៥ កាក់ដុល្លា (USD0.50) តែប៉ុណ្ណោះ។ ថ្លៃផ្ញើនៃសេវានេះ មាននៅក្នុងទំព័រតារាងតម្លៃ ឬសូមចុចត្រង់នេះ។

By | 2016-03-04T04:08:24+00:00 January 14th, 2016|Uncategorized @kh|2 Comments

About the Author:

2 Comments

  1. KelDyexus 19/Jun/2017 at 2:08 pm - Reply

    Pfizer Buy Kamagra Priligy On Line Venta De Cialis En Canarias

  2. KelDyexus 26/Jun/2017 at 6:46 am - Reply

    Cialis Italia Online Female Cialis Keflex Liquid 250mg

Leave A Comment

កុំឲ្យថ្នាំញៀនត្រួតត្រាជីវិត និងសហគមន៍អ្នក