Login to mail
សេវាអាណត្តិប្រៃសណីយ៍ 2016-12-08T09:30:45+00:00

អំពីសេវាអាណត្តិប្រៃសណីយ៍(សេវាផ្ទេរប្រាក់)


សេវាអាណត្តិប្រៃសណីយ៍(សេវាផ្ទេរប្រាក់) ជាសេវាដែលអតិថិជនអាចធ្វើការផ្ញើឬបើកប្រាក់សុទ្ធទៅកាន់ បងប្អូនសាច់ញាតិនៅគ្រប់សាខាប្រៃសណីយ៍ទូទាំងរាជធានី-ខេត្ត-ក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា និងក្រៅប្រទេស។ សេវាអាណត្តិប្រៃសណីយ៍(សេវាផ្ទេរប្រាក់) ក៏ជាសេវាអាណត្តិឆាប់រហ័ស និងមានតំលៃសមរម្យ ។ សម្រាប់សេវាអាណត្តិអន្តរជាតិ ប្រៃសណីយ៍កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីបង្កើតសេវាអាណត្តិតាមប្រព័ន្ធអេឡិចត្រូនិច   (Electronic Postal Payment Services) តាមរយៈប្រព័ន្ធ IFS របស់ UPU នៅថ្ងៃទី ១០ កក្កដា​ ២០១២ ។ ជាលទ្ធផលសេវាអាណត្តិប្រៃសណីយ៍(សេវាផ្ទេរប្រាក់)អន្តរជាតិត្រូវបានដាក់អោយដំណើរការបន្ទាប់ពីប្រៃសណីយ៍កម្ពុជាបានភ្ជាប់ទំនាក់ទំនងជាមួយ La Banque Postal របស់ប្រទេសបារាំងកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១២ តាមរយៈប្រព័ន្ធ IFS Light របស់ UPU ។ បច្ចុប្បន្ននេះ ប្រៃសណីយ៍ក៏បានភ្ជាប់ទំនាក់ទំនងជាមួយប្រទេសម៉ាឡេស៊ី និងប្រទេសវៀតណាមដោយដាក់អោយដំណើការសេវានេះតាមរយៈប្រព័ន្ធ IFS របស់ UPU  ព្រមទាំងបានចុះកិច្ចព្រមព្រៀងទ្វេរភាគីជាមួយប្រៃសណីយ៍ប្រទេសថៃក្នុងឆ្នាំ ២០១៥នេះផងដែរ តាមរយៈការធ្វើ Integrate រវាង ប្រព័ន្ធIFS និង EURO-GIRO  ។ ក្នុងនោះផងដែរ ដើម្បីបង្កើនគុណភាពសេវាអាណត្តិប្រៃសណីយ៍(សេវាផ្ទេរប្រាក់)ក្នុងប្រទេសអោយបានល្អប្រសើរ និង ដើម្បីធ្វើអោយប្រតិបត្តិការកាន់តែឆាប់រហ័ស និង ធានាសុវត្ថិភាពនោះ ប្រៃសណីយ៍កម្ពុជា សម្រេចដាក់អោយដំណើរការសេវាអាណត្តិប្រៃសណីយ៍(សេវាផ្ទេរប្រាក់)ក្នុងប្រទេសតាមប្រព័ន្ធ IFS ចាប់ពីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៤ ជំនួសអោយការប្រើប្រាស់ជាប្រភេទក្រដាស M-21 (Paper Base) ។

  1. សេវាអាណត្តិអន្តរជាតិ
  • អំពីសេវាអាណត្តិអន្តរជាតិ
    • ប្រើប្រាស់ប្រព័ន្ធ​IFS ​ដែលជាប្រព័ន្ធអាណត្តិរបស់UPU (Universal Postal Union)
    • អតិថិជនអាចធ្វើការអាណត្តិអន្តរជាតិ ក្នុងចំនួនអតិបរមាចំនួន​២, ០០០$ ក្នុងមួយប្រតិបត្តិការ
    • ប្រើប្រាស់រយៈពេល​៤៨​ម៉ោង​ទៅដល់គោលដៅផ្ញើក្រៅប្រទេស
    • ប្រទេសដែលអតិថិជនអាចធ្វើការផ្ញើប្រាក់បានរួមមាន៖ បារាំង ម៉ាឡេស៊ី និងវៀតណាម ។
  • លក្ខខណ្ឌ
    • ផ្ញើប្រាក់
    • សូម​លោក​អ្នក​អញ្ជើញ​មក​កាន់​ប្រៃសណីយ៍កម្ពុជាទូទាំង២៥ រាជធានីខេត្តក្រុង
    • តម្រូវអោយអតិថិជនមាន អត្តសញ្ញាណបណ្ណ ឬ លិខិតឆ្លងដែនឬ បណ្ណបើកបរឬ សៀវភៅគ្រួសារឬ លិខិតទទួលស្គាល់ពីអាជ្ញាធរជាដើម
    • អតិថិជនត្រូវតម្រូវអោយដាក់លេខកូដសម្ងាត់ ៦ ខ្ទង់
    • ទូរស័ព្ទ ​ទៅ​កាន់​អ្នក​ទទួល​ប្រាក់ ដោយ​ប្រាប់​ពី​ឈ្មោះ​អ្នក​ផ្ញើ ចំនួន​ទឹក​ប្រាក់​ដែល​ត្រូវ​ផ្ញើ ឈ្មោះ​ប្រទេស​ដែល​ផ្ញើ និង​លេខ​សម្ងាត់​ចំនួន ៦ខ្ទង់។ សូម​កុំ​ផ្តល់​ព័ត៌មាន​ទាំង​នេះ​ទៅ​កាន់​អ្នក​ដទៃ ក្រៅ​ពី​អ្នក​ដែល​ត្រូវ​ទទួល​ប្រាក់ ។
    • បើកប្រាក់
    • សូម​លោក​អ្នក​អញ្ជើញ​មក​កាន់​ប្រៃសណីយ៍កម្ពុជាទូទាំង២៥ រាជធានីខេត្តក្រុង
    • តម្រូវអោយអតិថិជនមាន អត្តសញ្ញាណបណ្ណ ឬ លិខិតឆ្លងដែនឬ បណ្ណបើកបរឬ សៀវភៅគ្រួសារឬ លិខិតទទួលស្គាល់ពីអាជ្ញាធរជាដើម
    • លេខកូដសម្ងាត់ ៦ខ្ទង់
  1. សេវាអាណត្តិក្នុងប្រទេស
  • អំពីសេវាអាណត្តិក្នុងប្រទេស
    • ប្រើប្រាស់ប្រព័ន្ធ​IFS ​ដែលជាប្រព័ន្ធអាណត្តិរបស់UPU (Universal Postal Union)
    • អតិថិជនអាចធ្វើការអាណត្តិក្នុងប្រទេស ក្នុងចំនួនអតិបរមាចំនួន១,០០០$ ឬ ៤,០០០,០០០រៀល ក្នុងមួយប្រតិបត្តិការ
    • អតិថិជនអាចផ្ញើប្រាក់ជាប្រាក់រៀលផង និងជាប្រាក់ដុល្លារផង
    • ប្រើប្រាស់រយៈពេលភ្លាមៗ​ដើម្បីទៅដល់ដៃអ្នកទទួល
    • អតិថិជនអាចបើកប្រាក់នៅតាមទីតាំងប្រៃសណីយ៍ទូទាំងរាជធានីខេត្តក្រុង
  • លក្ខខណ្ឌ
    • ផ្ញើប្រាក់
    • សូម​លោក​អ្នក​អញ្ជើញ​មក​កាន់​ប្រៃសណីយ៍កម្ពុជាទូទាំង២៥ រាជធានីខេត្តក្រុង
    • តម្រូវអោយអតិថិជនបំពេញលេខទូរសព្ទទាំងអ្នកទទួល ទាំងអ្នកផ្ញើ
    • អតិថិជនត្រូវតម្រូវអោយដាក់លេខកូដសម្ងាត់ ៦ ខ្ទង់ ដើម្បីផ្តល់ជូនអ្នកទទួល
    • បើកប្រាក់
    • តម្រូវអោយអតិថិជនមាន អត្តសញ្ញាណបណ្ណ ឬ លិខិតឆ្លងដែនឬ បណ្ណបើកបរឬ សៀវភៅគ្រួសារឬ លិខិតទទួលស្គាល់ពីអាជ្ញាធរជាដើម រឺលេខទូរសព្ទផ្ទាល់ខ្លួនអោយបានត្រឹមត្រូវ ដើម្បីអោយបុគ្គលិកផ្ទៀងផ្ទាត់
    • លេខកូដសម្ងាត់ ៦ខ្ទង់
  1. តំលៃសេវាអាណត្តិ
  • តំលៃសេវាអាណត្តិអន្តរជាតិ
ចំនួទឹកប្រាក់ កំរៃ
$១-១០០ $៤
$១០០-២៥០ $៥
$២៥១-៥០០ $៧
$៥០១-៧៥០ $៨
$៧៥១-១០០០ $១០
$១០០១-១២៥០ $១២
$១២៥១-១៦០០ $១៥
$១៦០១-២០០០ $១៨

 

  • តំលៃសេវាអាណត្តិក្នុងប្រទេស៖

សេវាអាណត្តិក្នុងប្រទេសអតិថិជនអាចធ្វើការអាណត្តិអតិបរមាចំនួន​១០០០$ ឬ ៤,០០០,០០០រៀលក្នុង១​អាណត្តិ ក្នុងតំលៃសេវាត្រឹម ១$ រឺ ៤,០០០រៀល។

កុំឲ្យថ្នាំញៀនត្រួតត្រាជីវិត និងសហគមន៍អ្នក