Login to mail
សេវាបញ្ញើប្រៃសណីយ៍ភ័ណ្ឌ 2016-12-07T17:10:18+00:00

សេវាបញ្ញើប្រៃសណីយ៍ភ័ណ្ឌ

លក្ខណៈទូទៅ

ប្រៃសណីយ៍ភ័ណ្ឌគឺជាបណ្តាកញ្ចប់ទំនិញហិបទំនិញដែលផ្ញើតាមប្រៃសណីយ៍ដើម្បីបែបបទ CP
បញ្ជូនដល់ដៃអ្នកទទួលតាមរបៀបរបបមួយដោយឡែកទៀត។ប្រៃសណីយ៍ភ័ណ្ឌ
មានទំហំ និងទំងន់ធំជាងបញ្ញើប្រៃសណីយ៍។ ខ្លឹមសាររបស់ប្រៃសណីយ៍ភ័ណ្ឌមិន
អាចដាក់លិខិត ឬកត់ត្រារាល់ខ្លឹមសារដែលមានទំនាក់ទំនងជាបុគ្គលបានឡើយ
ប៉ុន្តែរបៀបរបបវេចខ្ចប់ត្រូវបានបិទជិត។ ប្រៃសណីយ៍ភ័ណ្ឌដែលទំនាក់ទំនងក្នុង
ក្របខ័ណ្ឌទឹកដីនៃប្រទេសយើងហៅថា ប្រៃសណីយ៍ភ័ណ្ឌក្នុងប្រទេស
ប្រៃសណីយ៍ភ័ណ្ឌដែលមានទំនាក់ទំនងរវាងប្រទេសយើងនិងប្រទេសដទៃទៀត
ហៅថា ប្រៃសណីយ៍ភ៏ណ្ឌអន្តរជាតិ។

  • លក្ខខ័ណ្ឌនៃការទទួលផ្ញើុំុ
    ប្រៃសណីយ៍ភ័ណ្ឌត្រូវមានលក្ចណៈសមស្របដូចខាងក្រោមទើបអាចផ្ញើបាន៖
    ១-ទំហំ
    ១-១ អតិបរមា៖ បណ្តោយ បូក ទទឹង បូក កំពស់ មិនអោយលើសពី ៣ម និងបណ្តោយមិនត្រូវឲ្យលើសពី ១.៥០ម
    ១-២ អប្បរមា៖ ៩សម X ១៤សម X ២សម
    ២-ទំងន់៖ ក្នុងនិងក្រៅប្រទេសទំងន់អតិបរមា ៣០គក្រ។
    ចំពោះប្រៃសណីយ៍ភ័ណ្ឌផ្ញើទៅអន្តរជាតិ៖ ក្រៅអំពីគោលការណ៍ដែលបានចែងក្នុងចំណុច ១និង២ ខាងលើត្រូវអនុលោមទៅតាមការកំរិតកំណត់របស់ប្រទេសទទួល។
  • មូលដ្ឋានដើម្បីបើកសេវាប្រៃសណីយ៍ភ័ណ្ឌ
    មានតែបណ្តាមន្ទីរប្រៃសណីយ៍ដែលមានសេចក្តីសំរេចរបស់ក្រសួងបានអនុញ្ញាត
    ឲ្យបើកសេវាប្រៃសណីយ៍ភ័ណ្ឌទើបអាចទទួលផ្ញើ និងចែកប្រៃសណីយ៍ភ័ណ្ឌបាន។ ចំពោះប្រៃសណីយ៍ភ័ណ្ឌដែលផ្ញើចេញទៅអន្តរជាតិត្រូវបានផ្ញើទៅលុះត្រាតែមាន
    ចុះកិច្ចព្រមព្រៀងជាមួយប្រទេសនោះតែប៉ុណ្ណោះ។
  • ការអោយរួចអាករ
    បញ្ញើប្រៃសណីយ៍ភ័ណ្ឌដែលអាចអោយរួចអាករ ត្រូវបានអនុវត្តដូចមានចែងក្នុងមាត្រា ៨ ដោយឡែកចំពោះប្រៃសណីយ៍ភ័ណ្ឌផ្ញើឲ្យឈ្លើយសឹកអ្នកជាប់ទោសស៊ីវិល ត្រូវបានកំណត់អតិបរមា ៥គក្រ។ ក្នុងករណីដែលអនុរវត្ថុនោះមិនអាចបំបែកបានអាចអនុញ្ញាតដល់ ១០គក្រ។
កុំឲ្យថ្នាំញៀនត្រួតត្រាជីវិត និងសហគមន៍អ្នក