Login to mail
សេវាបញ្ញើឆាប់រហ័ស 2016-12-07T17:10:23+00:00

សេវាបញ្ញើឆាប់រហ័ស(EMS)

សេវាបញ្ញើឆាប់រហ័ស(EMS) ជាសេវាដែលមានគុណភាពខ្ពស់លើបណ្តាសេវាដទៃទៀតបែបបទ EMS ដែលមានក្នុងប្រៃសណីយ៍កម្ពុជា ហើយសេវានេះក៏មានសារៈសំខាន់សម្រាប់អតិថិជនមានបំណងផ្ញើ លិខិតសំខាន់ៗទៅក្រៅប្រទេស ក៏ដូចជាក្នុងប្រទេសផងដែរ។ សេវាបញ្ញើឆាប់រហ័ស(EMS) គឺមាន លេខកូដតាមដានបញ្ញើច្បាស់លាស់ ដោយធ្វើការតាមដានដោយខ្លួនឯងលើគេហទំព័ររបស់ ប្រៃសណីយ៍កម្ពុជា គេហទំព័ររបស់ប្រទេសទទួល ឬតាមភ្នាក់ងាររបស់ប្រៃសណីយ៍កម្ពុជាផ្ទាល់ ។ មិនត្រឹមតែប៉ុណ្ណោះ សេវាបញ្ញើឆាប់រហ័ស(EMS) បានផ្តល់ជាសេវាជំពាក់ពន្ធ សម្រាប់អតិថិជនដែល មានបំណងប្រើប្រាស់សេវានេះជាចរន្តក្នុងការចែកចាយទៅដៃគូររបស់ខ្លួន ដោយការជំពាក់ថ្លៃ សេវាត្រូវបានគិតរៀងរាល់មួយខែម្តង និងតម្រូវអោយអតិថិជនតម្កល់ទឹកប្រាក់ក្នុងការធ្វើកិច្ច សន្យាប្រើប្រាស់។ សេវាបញ្ញើឆាប់រហ័ស(EMS) គឺមានលក្ខខណ្ឌសម្រាប់ធ្វើការទូទាត់សំណងជូន អតិថិជនលើករណីឥវ៉ាន់ដែលផ្ញើមានការបាត់បង់ ក្នុងរយៈពេល១ខែ ចាប់ពីថ្ងៃដែលអតិថិជន ផ្ញើ។

. សេវាបញ្ញើឆាប់រហ័សអន្តរជាតិ

  • ការផ្ញើបញ្ញើនៅបញ្ជរ៖ អតិថិជនត្រូវបំពេញលើសាលាកបត្រ(E1) ជាភាសាខ្មែរ ឬភាសាអន្តរជាតិលើអាសយដ្ឋានអ្នកផ្ញើ ចំពោះអាសយដ្ឋានអ្នកទទួលត្រូវបំពេញជាភាសាអន្តរជាតិ ឬភាសាផ្លូវការនៃប្រទេសទទួល។ អតិថិជនត្រូវបញ្ជាក់អោយច្បាស់ទៅលើអន្តរវត្ថុដែលផ្ញើទៅ លើប្រតិវេទគយ(CN22 or CN23) ហើយនិងចុះហត្ថលេខាដើម្បីបញ្ជាក់ថាអន្តរវត្ថុខាងក្នុងគឺជាអន្តរវត្ថុ ដែលមិនមានការហាមឃាត់ ឬខុសច្បាប់។
  • ការទៅទទួលបញ្ញើតាមលំនៅដ្ឋាន៖ អតិថិជនត្រូវទំនាក់ទំនងតាមទូរស័ព្ទមកភ្នាក់ ងារទទួលដោយប្រាប់ទីតាំងសម្រាប់ការទៅទទួលអោយបានច្បាស់ ហើយតម្រូវអោយអតិថិជន ត្រូវបំពេញបែបបទផ្ញើដូចចំណុចខាងលើដូចគ្នា ព្រមទាំងបង់ថ្លៃសេវាផ្ញើតាមការកំនត់ទំងន់ ជាមួយនិងភ្នាក់ងារផ្ទាល់តែម្តង។
  • ការផ្ញើតាមសាខារាជធានី-ខេត្ត៖ អតិថិជនមិនចាំបាច់ផ្ញើតែនៅសាខាកណ្តាលទេ អតិថិជនអាចផ្ញើតាមសាខារាជធានី-ខេត្តបានដូចគ្នា ដោយអាសយដ្ឋានមានភ្ជាប់ស្រាប់នៅក្នុង គេហទំព័ររបស់ប្រៃសណីយ៍កម្ពុជា។

ជូនភ្ជាប់ការបំពេញសលាកបត្រផ្ញើ

. សេវាឆាប់រហ័សក្នុងប្រទេស

  • សេវាឆាប់រហ័សក្នុងប្រទេស គឺមិនមានលក្ខណៈខុសពីសេវាឆាប់រហ័សអន្តរជាតិទេ គ្រាន់តែការផ្ញើចេញ អតិថិជនត្រូវបំពេញលើស្រោមសំបុត្ររបស់ប្រៃសណីយ៍កម្ពុជាមួយបន្ថែម ទៀត ដោយមិនតម្រូវអោយអតិថិជនបរិយាយអន្តរវត្ថុ និងមានតម្លៃសេវាសមរម្យ ព្រមជាមួយ សំណង ក្នុងករណីដែលមានការបាត់បង់។

. ប្រព័ន្ធនៃការគ្រប់គ្រងបញ្ញើ

  • បញ្ញើឆាប់រហ័សដំណើរការទៅលើប្រព័ន្ធ International Postal System(IPS)ដែលជាប្រព័ន្ធគ្រប់គ្រងដោយប្រៃសណីយ៍សកល។
  • រាល់បញ្ញើទាំងអស់អតិថិជនអាចតាមដានបញ្ញើដោយខ្លួនឯងផ្ទាល់ ទៅតាមគេហ ទំព័ររបស់ប្រៃសណីយ៍ ឬគេហទំព័រប្រៃសណីយ៍របស់ប្រទេសទទួល និងអាចទាក់ទងតាមដាន ជាមួយនិងភ្នាក់ងារប្រៃសណីយ៍ដោយតាមរយៈ ទូរស័ព្ទ ឬមកដោយផ្ទាល់នៅប្រៃសណីយ៍កម្ពុជា គ្រប់សាខារាជធានី-ខេត្ត។
  • ការគ្រប់គ្រងជាមួយនិងលេខកូដបញ្ញើ (Tracking number) ដែលមិនមានស្ទួន ដោយលេខសម្គាល់បញ្ញើគឹមានចំនួនប្រាំបួនខ្ទង់ រួមជាមួយនិងអក្សរពីរខ្ទង់មុខ និងក្រោយលេខ។

ឧទាហរណ៍ៈ EE000000001KH (អក្សរពីរខាងមុខគឺបញ្ជាក់ពីសេវា និងអក្សរពីខាងក្រោយ បញ្ជាក់ពីប្រទេសដែលផ្ញើចេញ។

កុំឲ្យថ្នាំញៀនត្រួតត្រាជីវិត និងសហគមន៍អ្នក