សន្ទរកថារបស់ឯកឧត្តម អោក​ បូរ៉ា ប្រតិភូរាជរដ្ធាភិបាល
ទទូលបន្ទុកជាអគ្គនាយកប្រៃសណីយ៍កម្ពុជា


ជូនចំពោះអតិថិជនដែលប្រើប្រាស់សេវាប្រៃសណីយ៍

​សូមជម្រាបសួរ!​ សម្ដេចទ្រង់ ឯកឧត្តម្ភ លោកជំទាវ លោកឧកញ្ញ៉ា លោក-លោកស្រី អ្នកនាងកញ្ញា  ជាទីគោរពស្រលាញ់រាប់អានរាប់អានដ៍ខ្ពង់ខ្ពស់ និងជ្រាលជ្រៅបំផុត។ ជាបឋមក្នុងនាមខ្ងុំបាទជាអគ្គនាយកប្រៃសណីយ៍កម្ពុជា និងជំនូសមុខឪ្យថ្នាក់ដីកនាំ និងនាយកជិកគ្រប់ជាន់ថ្នាក់ទាំងអស់នៃប្រៃសណីយ៍កម្ពុជា សូមសម្ដែងនូវក្ដីសោមនស្សរីករាយ និង ថ្លែងអំណរគុណដ៍ជ្រាលជ្រៅបំផុតចំពោះសម្ដេចទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក-អ្នកនាងកញ្ញាដែលជាអតិថិជនដ៍មានសក្តានុពលថ្លៃថ្លាចំំពោះ ប្រៃសណីយ៍កម្ពុជាយើងខ្ញុំក្នុងការជំរុញប្រៃសណីយ៍កម្ពុជាឪ្យមានអត្ថិភាពរហូតមកទល់បច្ចុប្បន្ន។ ដូចបានជ្រាបស្រាប់ហើយថា បច្ចុប្បន្ននេះយើងទាំងអស់គ្នាអាចចាត់ទុកបានថា ជាសម័យកំព្យូទ័រ ជាសម័យទំនើប អ្វីៗមានការផ្លាស់ប្ដូរ និងប្រែប្រួលមុខមាត់ជាក់ស្ដែងប្រៃសណីកម្ពុជាត្រូវបានរាជរដ្ធាភិបាលធ្វើការផ្លាស់ប្ដូរកែទម្រង់ទៅជាសហគ្រាសសាធារណះ នាថ្ងៃទី ០១ ខែមករា ឆ្នាំ២០១១ ។ ជាជំហានៗប្រៃសណីយ៍កម្ពុជាបានធ្វើទំនើបកម្មសេវារបស់ខ្លួនមូយចំនួនលើប្រតិបត្តពីដោយដៃមនុស្ស (Manual)ទៅបំពាក់ឧបកណ៍ និងការគ្រប់គ្រងតាមបែបប្រព័ន្ធកុំព្យូទ័រដូចប្រព័ន្ធគ្រប់គ្រងតំលៃសេវាបញ្ញើប្រៃសណីយ៍គ្រប់ប្រភេទ(Counter-Automation) ប្រព័ន្ធផ្ទេរប្រាក់ក្នុងស្រុក និងអន្តរជាតិ(IFS)ប្រព័ន្ធគ្រប់គ្រងតាមដានបញ្ញើប្រៃសណីយ៏(IPS)ជាដើម។ល។ជាងនេះទៅទៀតដើម្បីឆ្លើយតបទៅនិងនិន្នាការ និងតម្រូវការកាន់តែច្រើនឡើងៗនិងការចង់ដីងភ្លាមៗរបស់អតិថិជននោះ ប្រៃសណីយ៍កម្ពុជាបង្កើតគេហទំព័ររបស់ខ្លួននេះឡើងប្រយោជន៏ដើម្បីជួយសម្រួលផ្ដល់ពត៏មានសំខាន់ៗមួយចំនួនពាក់ព័ន្ធនិងការបំរើសេវាជូនដល់អតិថិជនរបស់ខ្លួនដោយគ្រាន់តែចូលទៅកាន់Manual Bar ដែលខ្លួនចង់ដីងជាការស្រេច។

ជាទីបញ្ជប់ខ្ញុំបាទ សូមសម្ដេចទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក-លោកស្រី អ្នកនាងកញ្ញាមេត្តាជួយគាំទ្របន្ថែមទៀតដើមម្បីជាជំនួយក្នុងការលើកស្ទួយមុខមាត់ វិស័យប្រៃសណីយ៏ ជាសហគ្រាសរបស់ជាតិយើងឪ្យកាន់តែរីកចម្រើន ប្រហាក់ប្រហែលបណ្ដាលប្រទេសជឿនលឿនក្នុងតំបន់និងពិភពលោក។

សូមសម្ដេចទ្រង់ ឯកឧត្តម្ភ​ លោកជំទាវ លោកឧកញ៉ា លោក-លោកស្រី អ្នកនាងកញ្ញា ទទួលបាននូវព្រះពុទ្ធពរបួនប្រការគីអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាតឡើយ។

សូមអរគុណ!