Login to mail
ពន្ធគយ និងពន្ធដទៃទៀត 2016-12-07T17:09:49+00:00

ពន្ធគយ និងពន្ធដទៃទៀត


រាល់អន្តរវត្ថុដែលផ្ញើតាមរយៈប្រៃសណីយ៍កម្ពុជា អ្នកប្រើប្រាស់សេវាប្រៃសណីយ៍ត្រូវបានជាប់កាត្តព្វកិច្ចក្នុងការបង់ពន្ធជូនរាជរដ្ឋាភិបាលកម្ពុជា។ ពន្ធគយ និងពន្ធដទៃផ្សេងៗទៀត ត្រូវកំណត់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយឡែកករណីដូចខាងក្រោមនេះត្រូវ បានលើកលែងៈ

  • បញ្ជូនត្រឡប់ទៅម្ចាស់ដើមវិញ
  • អន្តរវត្ថុត្រូវបានខូចខាត
  • ការបញ្ជូនបន្តទៅប្រទេសទីបី

ព័ត៌មានលំអិតសូមចុចចូលក្នុងគេហទំព័ររបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ (http://www.customs.gov.kh/km/)

ការរួចអាករប្រៃសណីយ៍


ជាគោលការណ៍រួម រាល់បញ្ញើប្រៃសណីយ៍ត្រូវបានគិតពន្ធអាករទៅតាមប្រភេទ។ ដោយឡែកចំពោះបញ្ញើដូចខាងក្រោម ត្រូវបានលើកលែងៈ

    • រាល់បញ្ញើប្រៃសណីយ៍ដែលផ្ញើចេញពីក្រសួងប្រៃសណីយ៍ ទៅបណ្តាប្រៃសណីយ៍គ្រប់ខេត្ត-ក្រុង គ្រប់ប្រភេទទៅអង្គការ សហភាពប្រៃសណីយ៍សកល និងទៅអង្គការប្រៃសណីយ៍តំបន់ ។ នៅលើបញ្ញើត្រូវវាយត្រា។
    • បញ្ញើផ្ញើទៅអោយអ្នកជាប់ទោសស៊ីវិល ឬ ឈ្លើយសឹក ត្រូវវាយត្រា  ឬ លើបញ្ញើ អាចអនុញ្ញាតអោយផ្ញើត្រឹមទំងន់ ៥ គក្រ។
    • សំភារៈសិក្សាសំរាប់មនុស្សខ្វាក់ៈ ត្រូវវាយត្រាលើបញ្ញើ ។

ក្នុងចំនុចទី ២ និង ទី៣ អាចលើកលែងតែអាករប្រៃសណីយ៍ និងអាករបន្ទាប់បន្សំ (ប្រសិនបើមាន) ចំពោះការផ្ញើតាម យន្តហោះត្រូវគិតទៅតាមកន្លែងទទួល ដូចមានចែងលំអិតក្នុងតារាងពន្ធអាករប្រៃសណីយ៍។

មានជំងឺអេដស៍ គ្មានការអភិវឌ្ឍន៍