Login to mail
ប្រអប់ប្រៃសណីយ៍ 2017-04-27T11:55:32+00:00

ការចែកបញ្ញើតាមប្រអប់ប្រៃសណីយ៍


រាល់បញ្ញើមានអាស័យដ្ឋានជាលេខប្រអប់សំបុត្រ ត្រូវបានបែងចែកទៅតាមប្រអប់សំបុត្រនីមួយៗក្នុងតំបន់របស់ខ្លួន។ ចំពោះបញ្ញើដែលមានទំហំពុំអាចដាក់ចូលក្នុងប្រអប់ប្រៃសណីយ៍បាន កញ្ចប់ភណ្ឌិកាដែលស្ថិតក្រោមការត្រួតពិនិត្យរបស់ភ្នាក់ងារគយ អាណត្តិបើកប្រាក់ ភ្នាក់ងារប្រៃសណីយ៍ត្រូវធ្វើលិខិតជូនដំណឹងឲ្យអ្នកទទួលមកទទួលផ្ទាល់នៅតាមបញ្ជរពាក់ព័ន្ធ។

  • ព័ត៌មានសម្រាប់ជួលប្រអប់សំបុត្រអតិថិជនត្រូវមាន៖
    • អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន
    • អាសយដ្ឋាន ឬ កន្លែងស្នាក់នៅ
    • លេខទូរស័ព្ទ ទើបអាចជួលជាវប្រអប់សំបុត្របាន។
  • ព័ត៌មានប្រអប់សំបុត្រតាមសាខារាជធានីភ្នំពេញមានបីសាខា៖
    • សាខា វត្តភ្នំ ទីចាត់ការ កែងផ្លូវ ១៣ និង១០២​ សង្កាត់ វត្តភ្នំ ខ័ណ្ឌ ដូនពេញ រាជធានី ភ្នំពេញ។
    • សាខា បឹងព្រលឹត ផ្ទះលេខ ២៩១ ផ្លូវ ព្រះសីហនុ សង្កាត់ វាលវង់ ខ័ណ្ឌ ៧មករា ភ្នំពេញ។
    • សាខា ច្បារអំពៅ ផ្ទះលេខ ៩សេ ផ្លូវ លេខ១ សង្កាត់ និរោធ ខ័ណ្ឌ ច្បារអំពៅ ភ្នំពេញ។
  • តម្លៃរបស់ប្រអប់ប្រៃសណីយ៍៖
    • ប្រអប់ប្រៃសណីយ៍ខ្នាតតូច
      • ៦០០០០រៀល ១ឆ្នាំ
    • ប្រអប់ប្រៃសណីយ៍ខ្នាតធំ
      • ៨០០០០រៀល ១ឆ្នាំ
មានជំងឺអេដស៍ គ្មានការអភិវឌ្ឍន៍