លក្ខខណ្ឌបើកបញ្ញើឆាប់រហ័ស


  • លក្ខខណ្ឌការបើកបញ្ញើអ្នកត្រូវមាន៖អត្តសញ្ញាណបណ្ណ លិខិតឆ្លងដែន បណ្ណបើកបរ សៀវភៅគ្រួសារ លិខិតទទួលស្គាល់ពីអាជ្ញាធរជាដើម
  • បញ្ញើបែបណាដែលអាចយកចែកដល់គេហដ្ឋាន(បញ្ញើប្រភេទជាលិខិត និងបញ្ញើដែលមានការអនុញ្ញាតពីភ្នាក់ងារគយ)
  • ក្នុងករណីដែលអ្នកទទួលពុំអាចមកបើកបញ្ញើដោយផ្ទាល់បានត្រូវលិខិតផ្ទេរសិទ្ធិឲ្យអ្នកទទួលជំនួស
  • ទីតាំងស្នាក់ការកណ្តាល៖ បញ្ជរលេខ៣៣
  • ទូរស័ព្ទទំនាក់ទំនង៖ ០២៣ ៧២ ៣៥១១

លក្ខខណ្ឌបើកបញ្ញើប្រៃសណីយ៍ភ័ណ្ឌ


  • លក្ខខណ្ឌការបើកបញ្ញើ អ្នកត្រូវមាន៖ អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន បណ្ណបើកបរ សៀវភៅគ្រួសារ លិខិតទទួលស្គាល់ពីអាជ្ញាធរជាដើម
  • បញ្ញើបែបណាដែលអាចយកចែកដល់គេហដ្ឋាន(បញ្ញើដែលមានការអនុញ្ញាតពីភ្នាក់ងារគយ)
  • ក្នុងករណីដែលអ្នកទទួលពុំអាចមកបើកបញ្ញើដោយផ្ទាល់បានត្រូវលិខិតផ្ទេរសិទ្ធិឲ្យអ្នកទទួលជំនួស
  • ទីតាំងរាជធានីនៅស្នាក់ការកណ្តាល៖ បញ្ជរលេខ៣៤
  • ទូរស័ព្ទទំនាក់ទំនងលេខ៖ ០២៣ ៧២ ៤៥០៩

លក្ខខណ្ឌបើកបញ្ញើសំបុត្រ និងកញ្ចប់តូច


  • លក្ខខណ្ឌការបើកបញ្ញើ​នៅតាមសាខារាជធានីខេត្ត (អត្តសញ្ញាណបណ្ណ លិខិតឆ្លងដែន បណ្ណបើកបរ សៀវភៅគ្រួសារ លិខិតទទួលស្គាល់ពីអាជ្ញាធរជាដើម)
  • បញ្ញើបែបណាដែលអាចយកចែកដល់គេហដ្ឋាន
  • បញ្ញើប្រភេទជាលិខិត ប្រៃសណីយ៍បត្រ កលិកប័ត្រ និងបញ្ញើដែលមានការអនុញ្ញាតពីភ្នាក់ងារគយ​ ឬតាមអស័យដ្ឋាន O.Box​ប្រសិនបើមាន)
  • បញ្ញើដែលតម្រូវអតិថិជនមកបើកនៅតាមសាខារាជធានីខេត្តមានដូចជា បាវអក្សរM
  • ក្នុងករណីដែលអ្នកទទួលពុំអាចមកបើកបញ្ញើដោយផ្ទាល់បានត្រូវលិខិតផ្ទេរសិទ្ធិឲ្យអ្នកទទួលជំនួ
  • ទីតាំងបើកបញ្ញើស្នាក់ការកណ្តាល៖ បញ្ជរលេខ៣២
  • លេខទូរស័ព្ទទំនាក់ទំនង៖ ០២៣ ៧២ ២២២៩

រយះពេលរក្សាទុកបញ្ញើដែលចែកមិនបាន


  • បញ្ញើធម្មតារយៈពេល ៣០ថ្ងៃ
  • បញ្ញើអនុសិដ្ឋ ប្រៃសណីយ៍តំកលទុក រយៈពេល ៦០ថ្ងៃ
  • បញ្ញើឆាប់រហ័ស EMS រយៈពេល ១៤ថ្ងៃ
  • បញ្ញើអ្នកទទួលបដិសេធពុំព្រមទទួល រយៈពេល ២៤ ម៉ោង
  • បញ្ញើអ្នកទទួលស្លាប់គ្មានអ្នកស្នងរយៈពេល ៤៨ម៉ោង។
  • ចំពោះបញ្ញើប្រៃសណីយ៍ភ័ណ្ឌ : ក្នុងករណីមានសំណូមពររបស់អ្នកផ្ញើរាល់ការបញ្ជូន ត្រលប់ទៅវិញបានអនុវត្តទៅតាមសំណូមពរជាទូទៅប្រៃសណីយ៍ភ័ណ្ឌត្រូវបានរក្សាទុករយៈពេល ២ ខែដូចបញ្ញើអនុសិដ្ឋដែរ។